News Detail

កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌឆ្នើមសម្រាប់ឆ្នាំ២០២៦

Published Date: October 22, 2026

Resource: OWSO

កិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌឆ្នើមសម្រាប់ឆ្នាំ២០២៦
———————————–
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌឆ្នើមសម្រាប់ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំនេះដឹកនាំដោយលោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីនាយករដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រីពាក់ព័ន្ធនៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ៩៣៥ រូប។
បន្ទាប់ពីមតិបើក និងការណែនាំរបស់លោកប្រធាននាយកដ្ឋាន អង្គប្រជុំបានបែងចែកអ្នកចូលរួមជាពីរក្រុម ដើម្បីពិភាក្សាលើសូចនាករ និងលក្ខណៈវិនិច្ឆ័យ ព្រមទាំងការបំពេញព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងការវាយតម្លៃតាមប្រភេទអង្គភាព និងការិយាល័យនីមួយៗ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីឱ្យអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌយល់ច្បាស់អំពីសូចនាករ និងលក្ខណៈវិនិច្ឆ័យនីមួយៗ ព្រមទាំងអាចបំពេញព័ត៌មាន និងរៀបចំឯកសារបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌដែលបានកំណត់។
———————————–
អត្ថបទដោយ៖ រ.ន

Recently News