News Detail

កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការផ្លាស់ប្តូរទិន្នន័យជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា “ថ.ផ.ទ” (Cambodia Data Exchange “CamDX”)

Published Date: August 17, 2026

Resource: OWSO

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការផ្លាស់ប្តូរទិន្នន័យជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ» (Cambodia Data Exchange “CamDX”) នៅសាលប្រជុំខេត្តស្ទឹងត្រែង នៃទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងមន្ត្រីបច្ចេកទេស សរុបប្រមាណ ៣៥រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១.សិក្សាស្វែងយល់អំពីប្រភេទសេវាសាធារណៈ និងទិន្នន័យរបស់បណ្តាអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ
២.ពិនិត្យលទ្ធភាពបច្ចេកទេស ក្នុងការតភ្ជាប់ និងថ្ពក់ប្រព័ន្ធឌីជីថលរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ចូលទៅក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា “ថ.ផ.ទ” (Cambodia Data Exchange “CamDX”)។
 

Recently News