News Detail

ជំនួបពិភាក្សាការងារជាមួយតំណាងសមាគមជប៉ុន-កម្ពុជា (JCA)

Published Date: May 22, 2026

Resource: OWSO

ក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារបានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយតំណាងសមាគមជប៉ុន-កម្ពុជា (JCA)។
ជំនួបពិភាក្សាការងារនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ទទួលជួបពិភាក្សាការងារជាមួយ លោក កាតូ កាហ្សូនូរី (KATO Kazunori) អគ្គលេខាធិការនៃសមាគមជប៉ុន-កម្ពុជា (JCA) និងសហការី ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញ២០រូប។
គោលបំណងសំខាន់ៗនៃការទទួលជួបពិភាក្សានេះ ដើម្បីពិភាក្សាលើការងារវិនិយោគរបស់វិនិយោគគិនជប៉ុននៅកម្ពុជា (សហគ្រាសធុនតូច និងមធ្យម) និងការធ្វើបទបង្ហាញអំពីក្របខណ្ឌច្បាប់ និងលក្ខខណ្ឌនៃការវិនិយោគ ព្រមទាំងបង្ហាញអំពីស្ថានភាពវិនិយោគនៅកម្ពុជា ជូនប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ផងដែរ។

Recently News