News Detail

កិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីវាយតម្លៃពាក់កណ្តាលអាណត្តិការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: November 4, 2026

Resource: OWSO

កិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីវាយតម្លៃពាក់កណ្តាលអាណត្តិការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
———————————-
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង បានចូលរួមកិច្ចប្រជុំនៃការចាប់ផ្តើមបេសកកម្មរបស់ក្រុមបេសកកម្មធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីគម្រោង ទីប្រឹក្សាគម្រោង នៃអង្គភាពគ្រប់គ្រងគម្រោង អង្គភាពអនុវត្តគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន ក្រុមបេសកកម្មធនាគារពិភពលោកដឹកនាំដោយលោកស្រី Katelijn Vanden Berg និងអ្នកពាក់ព័ន្ធសរុបប្រមាណ៤០រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃវឌ្ឍនភាពការអនុវត្តគម្រោងពាក់កណ្តាលអាណត្តិ។



Recently News