News Detail

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ

Published Date: July 14, 2026

Resource: OWSO

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ចើញចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តមអភិបាល-អភិបាលរងរាជធានី នាយក-នាយករងរដ្ឋបាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាល-អភិបាលរងខណ្ឌ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ៩០រូប។
គោលបំណងនៃកិច្ចប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះ គឺដើម្បីផ្ដល់ការគាំទ្រ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដែលស្ថិតក្នុងសមត្ថកិច្ចរដ្ឋបាលរាជធានីភ្នំេពញ ដោយផ្តោតលើចំណុចមួយចំនួន រួមមាន៖
១. វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលអង្គភាពច្រកចេញចូលតែមួយ
២. ការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជំរុញ និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ច
៣. ការពិភាក្សាលើបញ្ហាប្រឈម និងសំណើសំណូមពរនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា។
   

Recently News