OWSM
Onw Windows Sevice Office (DMK)
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 12 ស.ស.រ ចុះថ្ងៃទី3០ ខែមិថុនា ឆ្នាំ 2០០8 ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ 928 ប្រ.ក ចុះថ្ងៃទី12 ខែមិនា ឆ្នាំ2០០9 ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង/ស្រុក/ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង/ស្រុក/ខណ្ឌ មានគោលបំណងសំខាន់ដើម្បីពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង/ស្រុក /ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង/ស្រុក/ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ បុគ្គលិកបម្រើការងារនូវ ការិយាល័យច្រកចេញចូលតែមួយត្រូវបានបែងចែកជា ២. ផ្នែកគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ បុគ្គលិកនៅផ្នែកជួរក្រោយនេះជាមន្ត្រីបច្ចេកទេសជំនាញពីការិយាល័យនិមួយៗដែលបានផ្ទេរពីការិយាល័យផ្សេងៗ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម និងនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលាដើម្បីពិនិត្យបច្ចេកទេសដោយសហការជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង /ស្រុក/ខណ្ឌក្នុងរយៈពេលមួយជាកំណត់។ បច្ចុប្បន្ននេះ ការិយាល័យច្រកចេញ-ចូលតែមួយ ផ្តល់សេវាលើ 17 វិស័យដូចខាងក្រោម៖
- ការងារនីត្យានុកូលកម្ម
- ការងាររដ្ឋបាល
- ការងារអត្រានុកូលដ្ឋាន
- វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
- វិស័យអប់រំ យុវជន និងកីឡា
- វិស័យទេសចរណ៍
- វិស័យសំណង់
- ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី
- វិស័យឧស្សាហកម្ម និងសិប្បកម្ម
- វិស័យពាណិជ្ជកម្ម
- វិស័យសុខាភិបាល
- វិស័យសាធារណការ និងដឹកជញ្ជូន
- វិស័យកសិកម្ម
- វិស័យរ៉ែ និងថាមពល
- វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- វិស័យធម្មការ និងសាសនា
- វិស័យបរិស្ថាន