News Detail

ទស្សនកិច្ចសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: July 1, 2026

Resource: OWSO

ប្រទេសវៀតណាម៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញចូលរួមសិក្សាស្វែងយល់នៅស្ថានីយផ្ទេរសំរាមឯកជន ដែលស្ថិតនៅតំបន់ណាំសុន នៃទីក្រុងហាណូយ។
ប្រតិភូចូលរួមទស្សនកិច្ចសិក្សានេះ ដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក និងថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តគោលដៅគម្រោងទាំង៥ រួមមានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប)។
សូមបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

Recently News