ព័ត៌មានលម្អិត

កិច្ចប្រជុំស្តីពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋាន បានជួបប្រជុំជាមួយក្រុមការងារធនាគារពិភពលោក នៅបន្ទប់ប្រជុំនាយកដ្ឋានមុខងារ និងធនធាន។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី៖
១) ពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង
២) រៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម នៅខេត្តសៀមរាប ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២
៣) កំណត់អំពីសមាសភាពក្រុមការងារអនុវត្តក្នុងផ្នែកទី២ (CMU-2) និងថ្នាក់ដឹកនាំគម្រោងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង
៤) រៀបចំការគ្រប់គ្រងផ្នែកលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។
គម្រោងនេះ ឈានដល់ការអនុវត្តដំណាក់កាលទី២ នៃការសិក្សា និងវាយតម្លៃ និងតម្រូវឱ្យមានការចូលរួមពិភាក្សា និងពិគ្រោះយោបល់លើឯកសារសំខាន់ៗពាក់ព័ន្ធគម្រោង មុននឹងឈានដល់ការពិនិត្យ និងអនុម័តគម្រោងដោយក្រុមប្រឹក្សានៃធនាគារពិភពលោក។

នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមការងារធនាគារពិភពលោក ដោយមានការសហការពីក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជំហានទី២អំពីកិច្ចដំណើរការអនុវត្តគម្រោងទីលានចាក់សំរាមនៅខេត្តសៀមរាប ជាមួយនឹងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធនានា។

ព័ត៌មានថ្មីៗ

មតិយោបល់