ព័ត៌មានលម្អិត

កិច្ចប្រជុំជាមួយអ្នកជំនាញព័ត៌មានវិទ្យាអន្តរជាតិ

ប្រភព: OWSO

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ជាមួយលោក Josip អ្នកជំនាញអន្តរជាតិផ្នែកព័ត៌មានវិទ្យា ដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងារ និងដោយមានការចូលរួមពីសមាជិក ដែលជាប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយនៃខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត ទីប្រឹក្សាព័ត៌មានវិទ្យានៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីបច្ចេកទេសចំណុះនាយកដ្ឋានមុខងារ និងធនធាន សរុបប្រមាណ ១៥រូប។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈវីដេអូ Conference ក្នុងគោលបំណងបង្ហាញដល់លោក Josip អំពីប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ កម្មវិធីនៅលើទូរស័ព្ទដៃ ហេដ្ឋានរចនាសម្ព័ន្ធបច្ចេកវិទ្យា ពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅបន្តនាពេលអនាគត។

លោក Wastl Josip គឺជាអ្នកជំនាញអន្តរជាតិផ្នែកព័ត៌មានវិទ្យានៃគម្រោងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) ដែលគាំទ្រដោយអង្គការ GIZ ក្នុងការជួយសិក្សា វាយតម្លៃ បង្កើតផែនការយុទ្ធសាស្ត្រ និងគោលនយោបាយប្រព័ន្ធព័ត៌មានវិទ្យានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវារដ្ឋបាល ជូនដល់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
—–
អត្ថបទដោយ៖ ប.រ

ព័ត៌មានថ្មីៗ

មតិយោបល់