News Detail

កិច្ចប្រជុំពិនិត្យ និងពិភាក្សា(បន្ត)លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីបែបបទ បច្ចេកទេស និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត

Resource: OWSO

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីពាក់ព័ន្ធបានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីបែបបទ បច្ចេកទេស និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត ជាមួយមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈvideo conference ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកចូលរួមប្រមាណ១៥រូប។
សូមបញ្ជាក់ថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃជាច្រើនលើក និងបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើសេចក្តីព្រាងសេចក្តីណែនាំនេះ ។

Recently News