News Detail
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត
Published Date: May 29, 2019
Resource: OWSO
ក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ដោយមានការចូលរួមពីនាយករដ្ឋបាល នាយកទីចាត់ការធនធានមនុស្ស ប្រធានអង្គភាពច្រកចេញចូលតែមួយ និងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥ សរុបប្រមាណ១២០ រូប នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឱ្យមានភាពប្រសើរឡើងក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។





