News Detail

ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ទីតាំងសម្រាប់រៀបចំទីលានចាក់សំរាមសម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ

Resource: OWSO

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំចំនួន០២តាមរយៈប្រព័ន្ធវីដេអូ Conference ដើម្បីពិភាក្សាជាមួយខេត្តគោលដៅនៃគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចំណុះនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោកមួយ១រូប។

កិច្ចប្រជុំបានរៀបចំឡើងបន្តបន្ទាប់ តាមពេលវេលាដែលបានកំណត់។ កិច្ចប្រជុំទី១ចាប់ផ្តើមនៅម៉ោង៨:៣០នាទីព្រឹក ដោយបានជួបពិភក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងដោយមានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត និងបញ្ចប់នៅម៉ោង១០:០០នាទីព្រឹក។

កិច្ចប្រជុំទី២ចាប់ផ្តើមនៅម៉ោង១០:០០នាទីព្រឹក ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងរដ្ឋបាលក្រុង ស្រុកនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត និងបញ្ចប់នៅម៉ោង១១:៣០នាទីព្រឹកថ្ងៃដដែល។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាជាមួយរដ្ឋបាលខេត្ត មន្ទីរ និងស្ថាប័នពាក់ពន្ធក្នុងការកំណត់ទីតាំងសម្រាប់រៀបចំទីលានចាក់សំរាមរបស់ខេត្តនីមួយៗ។ សូមបញ្ជាក់ថា ធនាគារពិភពលោកនឹងផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការអនុវត្តគម្រោងខាងលើនេះ ទៅក្រុង ស្រុកគោលដៅនៃខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

Recently News