News Detail

ឯកឧត្តម បួន ហេង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

Resource: OWSO

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដល់ប្រធានការិយាល័យប្រជាពលរដ្ឋ និងជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកដែលអញ្ជើញមកពីខេត្តគោលដៅចំនួន១០។

វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីបង្ហាត់បង្ហាញអំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋនៅក្នុងការអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធនឹងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋ។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះឯកឧត្តមបានរៀបរាប់ពីប្រវត្តិ និងគោលបំណងនៃការបង្កើតការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញ នានា និងសួរសំណួរត្រង់ចំណុចណាដែលមិនភាពច្បាស់លាស់ ដើម្បីអាចឱ្យខ្លួនឯងមានសមត្ថភាព និងចំណេះដឹងពេញលេញពាក់ព័ន្ធនឹងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយដែលមានកំណត់នៅក្នុងសេចក្ដីណែនាំពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ។

Recently News