ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដល់ប្រធានការិយាល័យប្រជាពលរដ្ឋ និងជំនួយការការិយាល័យប្រជាពលរដ្ឋស្រុកដែលអញ្ជើញមកពីខេត្តគោលដៅចំនួន១០។
វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីបង្ហាត់បង្ហាញអំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋនៅក្នុងការអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធនឹងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋ។