News Detail

ឯកឧត្តម បួន ហេង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការផ្តល់សេវាបូម និងសម្អាតភក់ពីអាងសិបទិក (សំណល់បង្គន់)

Resource: OWSO

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ដើម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការផ្តល់សេវាបូម និងសម្អាតភក់ពីអាងសិបទិក(សំណល់បង្គន់) នៅសណ្ឋាគារ ផាមរីវើ (Palm River) ខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរបរិស្ថាន អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបប្រមាណ១៤៤រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីភាពជាដៃគូរវាងរដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង់សំណល់រឹង រាវ ជាមួយវិស័យឯកជន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលក្រុង ស្រុក និងដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូលនានាសម្រាប់រៀបចំការផ្តល់សេវាបូម និងសម្អាតភក់ពីអាងសិបទិក។

កិច្ចប្រជុំក៏បានរៀបចំឱ្យមានការចូលរួមយោបល់របស់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដែលជាអ្នកអនុវត្តការងារផ្ទាល់ ដើម្បីស្វែងយល់ ពីបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមកផងដែរ។

Recently News