News Detail
សិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំទាន់មានលក្ខណសម្បតិ្តគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ
Published Date: February 15, 2019
Resource: OWSO
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំទាន់មានលក្ខណសម្បតិ្តគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ GIZ នាយក នាយករងរដ្ឋបាលខេត្ត អភិបាលស្រុក និងនាយករដ្ឋបាលស្រុកដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ សរុបប្រមាណ៣០០នាក់ នៅសណ្ឋាគារ Mekong View Tower ១។
ជាកិច្ចចាប់ផ្តើមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណចំពោះអង្គការ GIZ (គម្រោងEU-DAR) ដែលតែងតែផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ព្រមទាំងបានចូលរួមយ៉ាងសកម្មដល់ការអនុវត្តការងារកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងដំណើរការរៀបចំសេចក្ដីណែនាំនេះ ក្រសួងមហាផ្ទៃបានសហការជាមួយអង្គការGIZ ដើម្បីចុះសិក្សា និងប្រមូលធាតុចូលនៅរដ្ឋបាលស្រុកគោលដៅមួយចំនួន ដើម្បីសិក្សាពីជម្រើសនានាក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយ និងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនលើសេចក្ដីព្រាងសេចក្ដីណែនាំ មុនពេលក្រសួងមហាផ្ទៃបានសម្រេចដាក់ចេញសេចក្តីណែនាំលេខ០០១ សណន ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ ហើយដែលសេចក្តីណែនាំនេះត្រូវយកមកធ្វើការផ្សព្វផ្សាយ។
មុននឹងបញ្ចប់ ឯកឧត្តមបានស្នើឱ្យអស់លោក លោកស្រីទាំងអស់ដែលបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញលើខ្លឹមសារសំខាន់ៗនៃសេចក្ដីណែនាំពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងត្រូវចូលរួមឱ្យបានផុសផុលក្នុងការលើកឡើងជាសំណួរ និងមតិយោបល់នានា ដើម្បីធានាថា នៅពេលដែលអស់លោក លោកស្រីដែលជាអភិបាលស្រុក ត្រលប់ទៅវិញអាចអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំខាងលើនេះបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានផ្ដាំផ្ញើលោកនាយករដ្ឋបាលខេត្តថា ត្រូវរាយការណ៍ និងសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់មន្ទីរ និងអ្នកពាក់ព័ន្ធនានា ក្នុងគោលបំណង៖
ផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃសេចក្ដីណែនាំ
– តួនាទី និងការទទួលខុសត្រូវរបស់មន្ទីរ
– សម្របសម្រួលលើការចាត់តាំងបុគ្គលិក
– សហការជាមួយមន្ទីរដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាល បច្ចេកទេស ។
បន្ថែមពីនេះ លោកក៏បានផ្ដាំផ្ញើដល់លោកអភិបាលស្រុកត្រូវ៖
– រៀបចំទីកន្លែងសម្រាប់ផ្ដល់សេវា និងសម្ភារបំពេញ ការងារ
– សម្របសម្រួលលើការចាត់តាំងបុគ្គលិក
– ដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយ ក្នុងសប្ដាហ៍ទី១ នៃខែមេសា ឆ្នាំ២០១៩។
ជាចុងក្រោយ លោកបានជូនពរដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អា
