News Detail

សិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

Resource: OWSO

ព្រៃវែង៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងមន្ត្រីពាក់ព័ន្ធបានអមដំណើរ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចូលរួមសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារលើវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាននៅសាលប្រជុំសាលាខេត្តព្រៃវែង ។ អង្គសិក្ខាសាលាមានកិត្តិយសដោយបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមុខងារសាធារណៈ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារផ្សព្វផ្សាយ និងការងារអភិវឌ្ឍន៍ដោយចីរភាពដល់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌនៃខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលមានសិក្ខាកាមសរុបចំនួន ១៥០រូប។

Recently News