News Detail

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

Resource: OWSO

ខេត្តកណ្តាល៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តកណ្តាល។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ទីប្រឹក្សាគម្រោង(DAR/GIZ) នាយករដ្ឋបាលខេត្ត និងក្រុង ស្រុក អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានផ្នែកទាំង២ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធានសរុបប្រមាណ៣៩រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះមានរយៈពេលមួយរសៀល ដោយជ្រើសរើសយកគោលដៅក្រុង ស្រុក ខណ្ឌចំនួន១៥គោលដៅនៃរាជធានី ខេត្តចំនួន២គឺៈ រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធ្វើការពិភាក្សា និងពិគ្រោះយោបល់ទៅលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីណែនាំអំពីកិច្ចការរដ្ឋបាលសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក្រោមការគាំទ្រពីកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR/GIZ) នៃអង្គការGIZ។

Recently News