News Detail
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
Resource: OWSO
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងតំណាងអភិបាលខេត្តត្បូងឃ្មុំ ។
សិក្ខាសាលានេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមជាមន្ត្រីពាក់ព័ន្ធអញ្ជើញមកពីថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក នៃខេត្តចំនួន៣គឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដូចជា អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធាន និងមន្ត្រីក្នុងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក។
