News Detail

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តម អគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ ធ្វើទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង

Resource: OWSO

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក MARKUS Buerli ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទទួលកិច្ចស្វាគមន៍យ៉ាងរាក់ទាក់ពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការធ្វើបទឧទ្ទេសនាមដល់គណៈប្រតិភូដោយលោក ជា សំហុន ប្រធានអង្គភាពច្រកចេញចូលតែមួយ និងលោក រ៉េន រស់ ប្រធានការិយាល័យប្រជាពលរដ្ឋ។ គណៈប្រតិភូបានធ្វើការសំណេះសំណាលជាមួយមន្ត្រីពាក់ព័ន្ធនៃអង្គភាពច្រកចេញចូលតែមួយ និងបានសំណេះសំណាលផងដែរជាមួយប្រជាពលរដ្ឋមួយចំនួន ដែលកំពុងមកស្នើសុំសេវានៅអង្គភាពច្រកចេញចួលតែមួយ ។

Recently News