News Detail

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ជំហានទី២

Published Date: March 24, 2023

Resource: OWSO

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកំពត បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ក្រោមអធិបតីភាពលោក អ៊ឹង កែវរតនៈ ជាអនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក ឃុត ឧសភា នាយករដ្ឋបាល សាលាខេត្តកំពត ។
ក្នុងវគ្គបណ្តុះបណ្តាលសាកល្បងនេះ ក៏មានការចូលរួមពីលោកគ្រូបង្គោល និងសិក្ខាកាមចូលរួមដូចជា ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខទទួល-ប្រគល់ឯកសារ មកពីរដ្ឋបាលក្រុងកោះរ៉ុង ក្រុងព្រះសីហនុ ក្រុងដូនកែវ ក្រុងច្បារមន ក្រុងខេមរភូមិន្ទ និងគ្រប់រដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត និងខេត្តកែប សរុបចំនួនប្រមាណ៦៥រូប។
វគ្គបណ្តុះបណ្តាលនេះមានរយះពេល៣ថ្ងៃ ដោយមានការធ្វើបទបង្ហាញរបស់គ្រូបង្គោលស្តីពី”ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ចំនួន១៥មេរៀន។ វគ្គបណ្តុះបណ្តាលក៏បានអនុញ្ញាតឱ្យសិក្ខាកាមអនុវត្តជាក់ស្តែងលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះផងដែរ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក អ៊ឹង កែវរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការខិតខំពីលោកគ្រូបង្គោល ព្រមទាំងបានណែនាំដល់សិក្ខាកាម ជាពិសេសប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រុង ស្រុករបស់ខ្លួនអំពីការដាក់អោយអនុវត្តកម្មវិធីព័ត៌មានវិទ្យា ធ្វើការផ្សព្វផ្សាយទៅដល់មន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលក្រុង ស្រុក ព្រមទាំងពិនិត្យរៀបចំឧបករណ៍សំភារៈ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអោយមានប្រសិទ្ធភាពខ្ពស់។
   

Recently News