News Detail

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ

Resource: OWSO

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ
—————-
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សហការជាមួយអង្គការGIZ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ពិធីនេះមានកិត្តិយសដោយមានការចួលរួមជាអធិបតីដោយ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈភិបាលខេត្តកំពង់ចាម និងតំណាងអង្គការGIZ ព្រមទាំងសិក្ខាកាមដែលជាប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីទទួលបន្ទុកទទួលប្រគល់ឯកសារ នៃក្រុងស្រុកខណ្ឌចំនួន២០ សរុបចំនួន ៦៦រូប។

ក្រសួងមហាផ្ទៃ បានរៀបចំកែសម្រួល និងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយរួចហើយ ដើម្បីដាក់ឱ្យអនុវត្តសាកល្បងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០គោលដៅ ដែលបានមកចូលរួមក្នុងការបណ្តុះបណ្តាលនេះ រួមមាន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌពោធិសែនជ័យនៃរាជធានីភ្នំពេញ ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកកំរៀង ស្រុកមោងឫស្សី ស្រុកបាណន់ ស្រុកបវេលនៃខេត្តបាត់ដំបង និងក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ចាម។

អត្ថបទដោយ៖ ប.រ

Recently News