News Detail

វគ្គបណ្តុះបណ្តាលសារាចរលេខ០០៦ ស្តីពីនីតិវិធីកត់ត្រា និងកិច្ចបញ្ជិកានៃការអនុវត្តចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលសេវាដែលផ្តល់នៅមន្ទីរជំនាញរាជធានី ខេត្ត

Resource: OWSO

នាព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសារាចរលេខ០០៦ ស្តីពីនីតិវិធីកត់ត្រា និងកិច្ចបញ្ជីកានៃការអនុវត្តចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលសេវាដែលផ្តល់នៅមន្ទីរជំនាញរាជធានី ខេត្ត តាមរយៈ Video Conference ក្រោមការដឹកនាំរបស់ ឯឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ) ។

វគ្គបណ្តុះបណ្តាលបានធ្វើនូវបទបង្ហាញចំនួន០៤រួមមានៈ
-អនុក្រឹត្យលេខ២៥ អនក្រ. បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០
-គោលការណ៍ទូទៅនៃសារាចរលេខ០០៦ សហវ. ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
-ការគ្រប់គ្រងចំណូលពីសេវាសាធារណៈ និងពិន័យនៅតាមរាជធានី ខេត្ត
-លំហូរបង់ចំណូលមិនមែនសារពើពន្ធ និងកិច្ចបញ្ជិកាគណនេយ្យជាគុណប្រយោជន៍របស់រដ្ឋបាលរាជធានី ខេត្ត។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មន្ទីរជំនាញនិងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋលបាលខេត្ត ចំនួន០៨ មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

Recently News