News Detail

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីនៃរដ្ឋបាលខេត្តសៀមរាប អំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ

Resource: OWSO

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប មានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីនៃរដ្ឋបាលខេត្តសៀមរាប អំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួម ដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពេញមួយថ្ងៃ ដោយមានការចួលរួមពីអស់លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ ជួរក្រោយ និងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តសៀមរាប សរុប ៣៦ រូប ។

Recently News