News Detail
វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទិន្នន័យនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
Published Date: June 14, 2019
Resource: OWSO
ខេត្តកំពង់ចាមៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទិន្នន័យនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ ប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋស្រុកគោលដៅថ្មីទាំង៣១ នៃខេត្តចំនួន២៤ សរុបប្រមាណ១០០រូប នៅសាលប្រជុំសណ្ឋាគារ៧មករា។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ឱ្យសិក្ខាកាមទាំងអស់មានការយល់ដឹងពីរបៀបនៃការតំឡើងនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទិន្នន័យនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការកត់ត្រាចំនួនសេវា ទូទាត់ថ្លៃសេវា គ្រប់គ្រងទិន្នន័យ និងរៀបចំរបាយការណ៍សម្រាប់តាមដានអំពីការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។







