News Detail
វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌគោលដៅថ្មីទាំង១៤
Published Date: November 18, 2019
Resource: OWSO
ខេត្តកំពង់ចាម៖ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានសហកាជាមួយអង្គការដៃគូរ GIZ ដឹកនាំក្រុងការងារ និង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌគោលដៅថ្មីទាំង១៤ គឺ ការិយាល័យច្រកចេញចូលតែមួយ ១.ស្រុកក្រគរ ២.ស្រុកកំពង់ត្របែក ៣.ស្រុកកំពង់សីលា ៤.ស្រុកជាំក្សាន្ត ៥.ស្រុកថាឡាបរីវ៉ាត់ ៦.ស្រុកថ្មពួក ៧.ស្រុកភ្នំព្រឹក ៨.ស្រុកម៉ាឡៃ ៩.ស្រុកមេមត់ ១០.ស្រុករមាសហែក ១១.ស្រុកឆ្លូង ១២.ស្រុកបន្ទាយស្រី ១៣.ស្រុកមណ្ឌលសីមា និង១៤.ស្រុកកូនមុំ។
គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះជាជំហានទី២ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៩ ដល់ថ្ងែទី២១ ខែវិឆ្ឆិកា ឆ្នាំ២០១៩នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាល អភិបាលរង នៃគណអភិបាលស្រុក ព្រមទាំងប្រធាន លោក លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្រ្តីជួរក្រោយ នៃការិយាល័យច្រកចេញចូលតែមួយ។ គោលបំណងសំខាន់នៃការរៀបវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីពង្រឹងសមត្ថភាពរបស់លោក លោកស្រីជាប្រធានការិយាល័យច្រកចេញចូលតែមួយគោលដៅថ្មីទាំង៣ អាចយល់ដឹងពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារក្នុងការិយាល័យច្រកចេញចូលតែមួយ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃនេះ មានគ្រូបង្គោលថ្នាក់ជាតិប្រកបដោយបទពិសោធន៍ ដែលផ្តោតលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ ១. គោលការណ៍នៃការផ្ដល់សេវាសាធារណៈ និងទស្សនទាននៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ ២. តួនាទី ភារកិច្ច និងនីតិវីធីនៃការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ ៣. របៀបរបបធ្វើការងារ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីបំពេញការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ ៤. ការធ្វើបដិសណ្ឋារកិច្ច និងភាពផ្ដល់សេវាកម្មល្អ ៥. ការរៀបចំផែនការ ៦. ការផ្សព្វផ្សាយព័ត៌មាន ៧. និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ។
