News Detail

លោកបួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើបាឋកស្ដីពីកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការអនុវត្តយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

Published Date: August 7, 2019

Resource: OWSO

លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើបាឋកថាដល់សាស្ត្រចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ បាឋកថានេះមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតមហាវិទ្យាល័យផ្នែកច្បាប់ និងរដ្ឋបាល ផ្នែកពាណិជ្ជកម្ម និងផ្នែកទំនាក់ទំនងអន្តរជាតិ សរុបប្រមាណ៨០រូប ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាផ្សព្វផ្សាយពីកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការអនុវត្តយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាដែលជាតម្រូវការចាំបាច់ ប្រកបដោយតម្លាភាព និងឆ្លើយតបទាន់ពេលវេលារបស់ប្រជាពលរដ្ឋ។ បាឋកថានេះបានទទួលការអបអរសាទរ និងការចូលរួមសួរសំណួរយ៉ាងផុសផុលពីសំណាក់សាស្ត្រាចារ្យ សិស្សនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

 

Recently News