News Detail

ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង

Published Date: May 16, 2023

Resource: OWSO

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៥  ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងសិក្ខាកាមដែលប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជួរមុខ ជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង សរុបប្រមាណចំនួន៧០រូប។

វគ្គបណ្តុះបណ្តាលរយះពេល០៣ថ្ងៃនេះរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងបុគ្គលិកពាក់ព័ន្ធ ពិសេសមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង ដែលបានផ្លាស់ប្ដូរថ្មី រួមទាំងមន្ត្រីបុគ្ញលិកដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលនាពេលកន្លងមក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីអង្គភាពច្រកចេញចូលទាំងអស់ ចូលរួមទទួលចំណេះដឹង និងប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីធានាប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសជៀសវាងមិនអោយមានការកកស្ទះសេវា ដែលប្រជាពលរដ្ឋបានស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង។

    

Recently News