News Detail

ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

Published Date: November 2, 2022

Resource: OWSO

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហាស្រពខេត្តក្រចេះ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណអភិបាលខេត្តក្រចេះ។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តក្រចេះ ព្រមទាំងសិក្ខាកាមដែលជានាយករងទីចាត់ការហិរញ្ញវត្ថុ ប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីផ្នែកជួរមុខ និងផ្នែកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ចំនួន១៩គោលដៅរាជធានី ខេត្ត សរុបប្រមាណ១៥៤រូប ក្នុងនោះស្រី៦៩រូប។
សូមបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ ជូនមន្ត្រីបម្រើការងារក្នុងអង្គភាពច្រកចេញចូលតែមួយ រាជធានីខេត្តទាំង២៥ រួចហើយ ប៉ុន្តែដោយអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត បានធ្វើការផ្លាស់ប្តូរ និងចាត់តាំងបុគ្គលិកថ្មីៗមួយចំនួន ដែលតម្រូវអោយមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងវិញ។
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិក ដែលទើបផ្លាស់ប្តូថ្មី និងមិនធ្លាប់ទទួលបានវគ្គបណ្តុះបណ្តាលស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ អោយពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីធានាដល់ការបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។
 

Recently News