News Detail
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
Published Date: August 16, 2019
Resource: OWSO
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្ដីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌក្រោមអធិបតីភាព លោក បួន ហេង ប្រធានប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាល សាលាខេត្តកំពត ព្រមទាំងសិក្ខាកាមអញ្ជើញចូលរួមពីស្រុកគោលដៅចំនួន៣១ នៃឆ្នាំ២០១៨ និងក្រុង ស្រុក ខណ្ឌគោលដៅចាស់ចំនួន៥ សរុបចំនួនចំនួន ៥៧រូប។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្ដទៅរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ សិក្ខាកាមបានទទួលជំណេះដឹងម ពីគ្រូបង្គោលថ្នាក់ជាតិប្រកបដោយបទពិសោធន៍ ដែលផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ១. បទបង្ហាញស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ២. បទបង្ហាញអំពីការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ៣. ការទទួល និងការសម្រាំងពាក្យបណ្ដឹង ៤. នីតិវិធីនៃការ ការសម្រុះសម្រួល ដោះស្រាយបណ្តឹង ៥. នីតិវិធីនៃការស៊ើបអង្កេតបណ្ដឹង ៦. នីតិវិធីនៃការ ការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅតុពិសេស ៧. ការរៀបចំផែនការការងារ ៨. កិច្ចការរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ចុច Link ខាងក្រោមដើម្បីទទួលបានរូបភាពទាំងអស់