News Detail
ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Published Date: August 14, 2020
Resource: OWSO
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នៅសាលាខេត្តបន្ទាយមានជ័យមានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយអង្គពិធីមានកិត្តិយសដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

