News Detail

កិច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​អំ​ពី​បែប​បទ​ និង​នី​តិ​វិ​ធី​នៃ​ការ​គ្រប់​គ្រង​ចំ​ណូល​ដែល​បាន​មក​ពី​ការ​ផ្ដល់​សេ​វា​របស់​អង្គ​ភាព​ច្រ​ក​ចេញ​ចូល​តែ​មួយ​រាជ​ធា​នី​ ​ខេត្

Published Date: August 15, 2018

Resource: OWSO

ក្រសួងមហាផ្ទៃ៖នា​រសៀល​ថ្ងែ​ពុធ ៤កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅ​សាលប្រជុំ​លេខាធិការដ្ឋាន​គ.ជ.អ.ប មាន​កិច្ចប្រជុំ​ពិភាក្សា​អំពី​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ចំណូល​ដែល​បានមកពី​ការផ្ដល់សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​គ.ជ.អ.ប ព្រមទាំង​អញ្ជើញ​ចូលរួម​ដោយ តំណាង​ក្រុមការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​មន្ត្រី​ប​ចេ្ច​ក​ទេស​ជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ដោយ​ផ្អែក​តាម​អនុក្រឹត្យ​លេខ ១៨ អនក្រ.បក ចុះ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ស្មារតី​ឲី​នៃ​កិច្ចប្រជុំ​លើក​ទី១៦ រប​ស់គ.ជ.អ.ប ក្រសួងមហាផ្ទៃ​បានសម្រេច​ដាក់ឱ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ជា​បណ្ដោះអាសន្ន​ចាប់តាំងពី​សប្ដាហ៍​ទី៣ នៃ​ខែ​កក្ដ​ដា ឆ្នាំ២០១៨ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេល​ឆាប់​ខាងមុខ។

ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ចំណូល​ដែល​បានមកពី​ការផ្ដល់សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​តំណាង​ក្រុមការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​មន្ត្រី​ប​ចេ្ច​ក​ទេស​ជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ចំណូល​ដែល​បានមកពី​ការផ្ដល់សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត​ដែល​ត្រូវ​ផ្ដល់​ដោយ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត និង​ការត្រៀម​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ប​ចេ្ច​ក​ទេស​ដល់​មន្ដ្រី​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត។

Recently News