News Detail
កិច្ចប្រជុំស្តីពីការពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំមានការិយាល័យច្រកចេញចូលតែមួយ
Published Date: December 4, 2018
Resource: OWSO
នារព្រឹកថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពីពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំមានការិយាល័យច្រកចេញចូលតែមួយ អញ្ជើញចូលរួមប្រជុំដោយឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុនាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពិនិត្យ ផ្ដល់យោបល់ និងកែតម្រូវខ្លឹមសារសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំមានការិយាល័យច្រកចេញចូលតែមួយ។

