ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank)សិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការផ្ដល់ហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។
នៅក្នុងដំណាក់កាលនៃការរៀបចំគម្រោង ក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមការងារធនាគារពិភពលោករៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ជាច្រើនលើក និងបានចូលរួមពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោងមួយចំនួន ដូចខាងក្រោម៖
១. ឯកសារក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម
២. របាយការណ៍ស្ដីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមបឋមសម្រាប់ជម្រើសសាងសង់ទីលានទុកដាក់សំរាមខេត្តសៀមរាប
៣. ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី
៤. ឯកសារក្របខ័ណ្ឌផែនការជនជាតិដើមភាគតិច និង
៥. ឯកសារគោលនយោបាយគ្រប់គ្រងការងារ
ទាញយកឯកសារទាំងនេះជា *.pdf តាមតំណខាងក្រោម៖
អាស្រ័យហេតុនេះ ដើម្បីទទួលបានមតិយោបល់បន្ថែមទៅលើការរៀបចំអនុវត្តគម្រោងខាងលើនេះ ក្រសួងមហាផ្ទៃ សូមផ្សព្វផ្សាយជាសាធារណៈនូវឯកសារព្រាងទាំង៥ខាងលើនេះ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
(សម្រាប់ការទំនាក់ទំនង សូមទាក់ទង លោក នូវ និត ០១២ ៩៦០ ០៩៨)