News Detail

កិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

Resource: OWSO

ខេត្តសៀមរាប៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សហការជាមួយអង្គការតម្លាភាពកម្ពុជា ធ្វើឡើងនៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប មានរយៈពេលពេញមួយថ្ងៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត និងនាយករដ្ឋបាលរាជធានី ខេត្ត សរុបចំនួន ៧០នាក់។

Recently News