News Detail

កិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hub នៅអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប

Resource: OWSO

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុន Kess Innovation បានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រថ្លៃសេវារដ្ឋបាលតាមប្រព័ន្ធ Payment Hub នៅអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប តាមរយៈ Video Conference ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធានតំណាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុន Kess Innovation។ សិក្ខាកាមដែលបានចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៃរដ្ឋបាលខេត្តសៀមរាប ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Kess Innovation ធ្វើការដាក់អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hub ដែលរួមមានការទូទាត់តាមម៉ាស៊ីន Kios និងការទូទាត់តាមកម្មវិធីទូរស័ព្ទ Kess Mini App សម្រាប់ការទូទាត់ថ្លៃសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តចំនួន០៣គោលដៅរួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប និងរាជធានីភ្នំពេញ។ សម្រាប់ការអនុវត្តសាកល្បងនៅរដ្ឋបាលខេត្តសៀមរាបនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១តទៅ។

Recently News