ខេត្តព្រៃវែង៖ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ៤២រូបផងដែរ។
កិច្ចប្រជុំប្រព្រឹត្តិទៅរយៈពេល១ថ្ងៃពេញ ក្នុងគោលបំណងដើម្បី៖
១.គាំទ្រ ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាលើវិស័យសាធារណការ និងដឹកជញ្ជូនដែលរាជរដ្ឋាភិបាលបានផ្ទេរមុខងារ និងការធ្វើប្រតិភូកម្មការផ្តល់សេវាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត។
២.ស្វែងរកនូវដំណោះស្រាយ បញ្ហាប្រឈមរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយដែលកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីឱ្យការផ្តល់សេវាវិស័យសាធារណការជូនប្រជាពលរដ្ឋបានកាន់តែរហ័សទាន់ចិត្ត រួមទាំងការកាត់បន្ថយលើនីតិវិធីស្មុគស្មាញនឹងចរន្តការងារមួយចំនួន។
បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម មាស ម៉ូលីកា និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានមុខងារ និងធនធាន និងមន្ត្រីរដ្ឋបាលខេត្ត បានបន្តចុះទៅត្រួតពិនិត្យនិងវាយតម្លៃការផ្តល់សេវាផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ដោយផ្តោតលើសូចនាករមួយចំនួនរួមមាន៖
១). គុណភាពព័ត៌មាន
២). ភាពងាយស្រួលក្នុងការទទួលយកសេវា
៣). ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា
៤). ផ្តល់សេវាតាមគោលការណ៍កំណត់ និងអភិបាលកិច្ចល្អ និង