News Detail
កិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Published Date: August 19, 2019
Resource: OWSO
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងក្រុមការងារជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយ ឯកឧត្តម គុយ ម៉ារិន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុបចំនួន១៨រូប នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានរដ្ឋបាល ទីស្ដីការក្រសួងមហាផ្ទៃ។

គោលបំណងនៃកិច្ចប្រជុំនេះ រួមមាន៖
ទី១ សិក្សាស្វែងយល់អំពីមូលហេតុដែលនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំមិនផ្ទេរប្រភេទសេវាមួយចំនួនមកអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលការស្មើសុំនេះផ្ទុយនឹងស្មារតីអនុក្រឹត្យលេខ ១៨ របស់រាជរដ្ឋាភិបាល
និងទី២ ពិភាក្សា និងស្វែងរកបញ្ហាប្រឈម និងចំណុចឯកភាពគ្នាមួយ ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តតាមស្មារតីអនុក្រឹត្យលេខ ១៨ របស់រាជរដ្ឋាភិបាល។





