News Detail
កិច្ចប្រជុំពិភាក្សាអំពីការធ្វើប្រតិភូកម្មមុខងារពីរដ្ឋបាលរាជធានីភ្នំពេញទៅឲ្យរដ្ឋបាលខណ្ឌ
Published Date: December 26, 2019
Resource: OWSO
កិច្ចប្រជុំពិភាក្សាអំពីការធ្វើប្រតិភូកម្មមុខងារពីរដ្ឋបាលរាជធានីភ្នំពេញទៅឲ្យរដ្ឋបាលខណ្ឌ
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃមានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ អំពីការធ្វើប្រតិភូកម្មមុខងារពីរដ្ឋបាលរាជធានីភ្នំពេញទៅឲ្យរដ្ឋបាលខណ្ឌ ដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងដោយមានការចូលរួមដោយលោក លោកស្រីប្រធានក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលខណ្ឌ នាយករដ្ឋបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន៦០នាក់។
លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីមុខងារតាមវិស័យនីមួយៗរបស់រដ្ឋបាលរាជធានីដែលនឹងត្រូវរៀបចំធ្វើប្រតិភូកម្មឱ្យទៅរដ្ឋបាលខណ្ឌ ដោយយោងតាមស្មារតីនៃអនុក្រឹត្យលេខ១៨៣ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ។
ឆ្លងតាមការពិភាក្សា អង្គប្រជុំបានឯកភាពឲ្យរដ្ឋបាលខណ្ឌនីមួយៗ ពិនិត្យលើសេចក្តីព្រាងបញ្ជីសេវា រួចរៀបចំផ្ញើមកអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដើម្បីធ្វើការបូកសរុប អោយបានត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ មុននឹងជួបពិភាក្សាជាមួយសាលារាជធានីភ្នំពេញ។
