News Detail
កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារដឹកនាំការងារកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Published Date: June 17, 2019
Resource: OWSO
នៅរសៀលថ្ងៃច័ន្ទទី១៧ ខែមិថុនា ឆ្នាំ២០១៩៖ ក្រុមការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារដឹកនាំការងារកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មនិងមន្រ្តីជំនាញពាក់ព័ន្ធនៅសាលប្រជុំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសិក្សាកែសម្រួលឡើងវិញលើបែបបទ និងលក្ខខណ្ឌភ្ជាប់ក្នុងការផ្ដល់សេវា ដើម្បីកាត់បន្ថយលក្ខខណ្ឌបច្ចេកទេសសាំញុំា និងនីតិវិធីបែបបទមួយចំនួន និងបានពិនិត្យលទ្ធភាពក្នុងការបង្កើនទំហំនៃការធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របបរិបទ និងការវិវត្ដន៍នាពេលបច្ចុប្បន្ន។








