News Detail

កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីបច្ចេកទេសពាក់ព័ន្ធជួបប្រជុំជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិភាក្សាអំពីការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការសាកល្បងបោះពុម្ព និងផ្តល់ឯកសារអត្រានុកូលដ្ឋាន និងស្ថិតិជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីរៀបចំយន្តការច្រកចេញចូលតែមួយ ដែលអាចអនុវត្តបានលើគ្រប់ប្រភេទសេវា ទាំងការផ្តល់សេវារដ្ឋបាលនានារបស់រដ្ឋបាលឃុំ សង្កាត់ និងការផ្តល់សេវាផ្សេងទៀតនៅថ្នាក់ឃុំ សង្កាត់ ។

Recently News