News Detail

កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារនៃគម្រោងដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)ស្តីអំពីកាប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងគណនេយ្យភាពសម្រាប់សេវាសាធារណៈ

Published Date: November 6, 2019

Resource: OWSO

កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារនៃគម្រោងដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)ស្តីអំពីកាប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងគណនេយ្យភាពសម្រាប់សេវាសាធារណៈ

នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម​ ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារនៃគម្រោងដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)ស្តីអំពីកាប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងគណនេយ្យភាពសម្រាប់សេវាសាធារណៈ។

កិច្ចប្រជុំក៏មានការចូលរួមពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន រួមទាំងមន្ត្រី និងអ្នកជំនាញការនៃក្រុមការងារគម្រោងស្តីពីកាប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងគណនេយ្យភាពសម្រាប់សេវាសាធារណៈ ដែលគម្រោងនេះត្រូវបានសហការអនុវត្តដោយក្រុមហ៊ុន Nickol Global Solutions (NGS) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងក្រុមហ៊ុន INSTEDD។

គម្រោងនេះមានរយៈពេល៣ឆ្នាំ ដែលនឹងត្រូវអនុវត្តសាកល្បងដំបូងនៅខេត្តបាត់ដំបង។ សកម្មភាពសំខាន់ៗរបស់គម្រោងនេះ រួមមានការរៀបចំបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើនការយល់ដឹង និងជម្រុញបង្កើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការមកទទួលយកសេវាប្រកបដោយគុណភាព ដែលផ្តល់ជូនដោយការិយាល័យច្រកចេញចូលតែមួយ។

Recently News