ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣:០០រសៀល អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មីនៃគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជារបស់ធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងតំណាងធនាគារពិភពលោក រដ្ឋបាលខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធសរុប ចំនួន៤១រូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១. ស្វែងយល់អំពីតួនាទី ភារកិច្ចនៃភ្នាក់ងារអនុវត្តគម្រោង ចំពោះការគាំទ្រជីវភាពរស់នៅរបស់ក្មេងដែលមានអាយុក្រោម១៨ឆ្នាំ
២. ពិភាក្សា និងផ្តល់យោបល់លើការដាក់បញ្ចូលដំណើរការគាំទ្រជីវភាពរស់នៅរបស់ក្មេងដែលមានអាយុក្រោម១៨ឆ្នាំ ទៅក្នុងឯកសារនៃគម្រោង និង