News Detail

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

Resource: OWSO

សាលារាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់់ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅសាលារាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម បួន ហេង អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផងដែរ ពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បុគ្គលិកផ្នែកជួរមុខទទួលបន្ទុកការងារបេឡា រជ្ជទេយ្យករចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត និងបុគ្គលិកផ្នែកជួរក្រោយវិស័យសាធារណការ និងដឹកជញ្ជូននៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត សមាសភាពចូលរួមសរុបប្រមាណ ២១៥នាក់ ។

គោលបំណងក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះឡើយ ដើម្បីពង្រឹងការយកចិត្តទុកដាក់លើតួនាទី ភារកិច្វ និងណែនាំបន្ថែមអំពីការអនុវត្តការផ្តល់សេវាក្នុងវិស័យសាធារណការ ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ។

Recently News