News Detail

កិច្ចប្រជុំប្រកាសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួលទម្រង់ពាក្យស្នើសុំ លក្ខខណ្ឌភ្ជាប់ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

Published Date: August 2, 2019

Resource: OWSO

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំប្រកាសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួលទម្រង់ពាក្យស្នើសុំ លក្ខខណ្ឌភ្ជាប់ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះអញ្ជើញចូលរូមពីក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន១១នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំមានចំនួន៣គឺ
ទី១ ប្រកាសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួលទម្រង់ពាក្យស្នើសុំ លក្ខខណ្ឌភ្ជាប់ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័័យសាធារណការ និងដឹកជញ្ជូនឱ្យបានសមស្របតាមស្មារតីនៃអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ
ទី២ ពិភាក្សាលើផែនការសកម្មភាពរបស់ក្រុមការងារដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩និងទី៣ ពិភាក្សាលើបញ្ហាផ្សេងៗ។

ទាញយកឯកសារ http://www.owso.gov.kh/wp-content/uploads/2019/08/លេខ៦៣៧៤សសរ.pdf

 

 

Recently News