ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមសហការក្នុងការរៀបចំនៃកិច្ចប្រជុំគាំទ្រផ្នែកបច្ចេកទេស ត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់សេវារដ្ឋបាលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ធំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ មន្ត្រីតំណាងនៃទីចាត់ការហិរញ្ញវត្ថុ និងបុគ្គលិកផ្នែកជួរក្រោយទទួលបន្ទុកការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ។