News Detail

កិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យវាយតម្លៃ និងគាំទ្រលើការអនុវត្តមុខងារដែលបានផ្ទេរ និងប្រតិភូកម្មលើ “ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក” នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តកំពត និងខេត្តកែប

Resource: OWSO

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក អ៊ឹង កែវរតនះ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើ “ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក” នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តកំពត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានវត្តមានរបស់ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ។

នៅរសៀលថ្ងៃដដែលនោះ ក្រុមការងារអន្តរក្រសួង បន្តចុះពិនិត្យវាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើ “ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក” នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តកែប។

គោលបំណងនៃចុះពិនិត្យវាយតម្លៃ និងការចុះគាំទ្រលើការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើ “ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក” នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង នៃរដ្ឋបាលខេត្តកំពត និងរដ្ឋបាលខេត្តកែប គឺការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាលើវិស័យសាធារណការ ក្រោយពីបានប្រតិភូកម្មការផ្តល់សេវាទៅឱ្យរដ្ឋបាលក្រុង ខេត្តទាំងពីរ។

Recently News