News Detail
កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំផ្ទេរសេវាលើវិស័យសាធារការ និងដឹកជញ្ជូនមកអនុវត្តតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
Published Date: June 12, 2020
Resource: OWSO
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំផ្ទេរសេវាលើវិស័យសាធារការ និងដឹកជញ្ជូនមកអនុវត្តតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបប្រជុំ ពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា នៅទីស្តីការក្រសួងសាធារណការ នឹងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ឯឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ។ ក្រុមការងារនេះមានសមាសភាពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប សរុបចំនួន ១៩រូប។
