News Detail
កម្មវិធីបណ្តុះបណ្តាលយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” លើប្រធានបទ “ការយល់ដឹងអំពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ”
Resource: OWSO
តបតាមការអញ្ជើញរបស់អង្គការតម្លាភាពកម្ពុជា និងដោយមានការអនុញ្ញាតពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក អុឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីបណ្តុះបណ្តាលយុវជន “ភាពជាអ្នកដឹកនាំវ័យក្មេង” លើប្រធានបទ “ការយល់ដឹងអំពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ” តាមរយៈZoom Webinar។
អង្គការតម្លាភាពកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ០៤សប្តាហ៍ គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លើប្រធានបទសំខាន់ៗមួយចំនួន។
វគ្គបណ្តុះបណ្តាលនេះបានជ្រើសរើសយុវជនចំនួន៥០រូប ដែលជាយុវជនស្ម័គ្រចិត្តក្នុងគម្រោង “ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីវ័យក្មេងក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព” ដើម្បីធ្វើការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ពួកគេ ក្នុងគោលបំណងឱ្យពួកគេ អាចចូលរួមចំណែក្នុងការលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
