News Detail
កម្មវិធីកិច្ចសន្ទនាលើកទី៤ជាមួយការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:កម្មវិធីZOOM
Resource: OWSO
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីកិច្ចសន្ទនាលើកទី៤ជាមួយការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:Video Conference កម្មវិធីZOOM។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌចំនួន១២០គោលដៅ រួមទាំងក្រុមការងារនាយកដ្ឋានសរុបប្រមាណ១២៧រូប។
លោក តូច ថុន បានមានប្រសាសន៍ថា កម្មវិធីកិច្ចសន្ទនានេះនឹងពិភាក្សាទៅលើប្រធានបទ ”ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ” ដែលក្នុងនាមការិយាល័យប្រជាពលរដ្ឋត្រូវរៀបចំឱ្យមានសម្រាប់ការអនុវត្តការងាររបស់ខ្លួន។ លោកបានផ្តល់មតិណែនាំនូវចំណុចសំខាន់ៗមួយចំនួនក្នុងការរៀបចំផែនការសកម្មភាព និងថវិកាដូចជា៖ ត្រូវស្វែងយល់អំពីរបៀបនៃការធ្វើផែនការសកម្មភាព និងថវិកា របៀបស្នើសុំ និងទូទាត់ថវិកាពេលអនុវត្តសកម្មភាពណាមួយ ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលផងដែរ។
កម្មវិធីនេះ ប្រព្រឹត្តិទៅមានរយៈពេលពេញ១ព្រឹក ដោយមានការសម្របសម្រួលកិច្ចពិភាក្សា និងធ្វើបទបង្ហាញដោយឯកឧត្តម ឌុក ណារ៉េត លើប្រធាន”ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ”។
